ការស្តារចលនាឡើងវិញ៖ របៀបដែលកញ្ញា សាគូរ៉ា ជម្នះការបាត់បង់ចលនាស្មាបន្ទាប់ពីជួបគ្រោះថ្នាក់

គ្រោះថ្នាក់ចរាចរណ៍ ឬគ្រោះថ្នាក់ណាមួយដោយអចៃដន្យអាចផ្លាស់ប្តូរជីវិតប្រចាំថ្ងៃបានក្នុងពេលតែមួយប៉ព្រិចភ្នែក។ បន្ទាប់ពីគ្រោះថ្នាក់មានមនុស្សជាច្រើននៅតែបន្តជួបប្រទះការបាត់បង់ចលនារយៈពេលវែង រក្សានូវភាពរឹង និងពិបាកក្នុងការធ្វើកិច្ចការចាំបាច់ប្រចាំថ្ងៃ ទោះបីជាការរបួសផ្លូវកាយដំបូងបានជាសះស្បើយក៏ដោយ។

សម្រាប់កញ្ញាសាគូរ៉ា ផលវិបាកនៃគ្រោះថ្នាក់របស់នាងបានបន្សល់ទុកនូវបញ្ហាប្រឈមនៃមុខងាររាងកាយជាខ្លាំង នោះគឺការរឹតត្បិតយ៉ាងធ្ងន់ធ្ងរលើចលនារាងកាយផ្នែកខាងលើ ដែលរារាំងនាងមិនឱ្យលើកដៃបានតាមដែលចិត្តចង់។ ចំពោះកិច្ចការប្រចាំថ្ងៃ ដូចជាការលូកយកអីវ៉ាន់នៅលើធ្នើខ្ពស់ ការសិតសក់ ឬការស្លៀកពាក់ បានក្លាយជាឧបសគ្គរារាំងមិនឱ្យនាងមានថ្ងៃដ៏ល្អបាន។ ការទទួលបានការស្តារឡើងវិញពេញលេញតម្រូវឱ្យមានវិធីសាស្ត្រព្យាបាលជាក់លាក់មួយដែលផ្តោតលើតម្រឹមរចនាសម្ព័ន្ធ និងការស្តារជីវមេកានិច (Biomechanical Restoration)។

បញ្ហាប្រឈម៖ ការបាត់បង់ចលនារាងកាយផ្នែកខាងលើធ្ងន់ធ្ងរ

បន្ទាប់ពីគ្រោះថ្នាក់របស់នាង កញ្ញា សាគូរ៉ា បានកើតមានការរឹតត្បិតសន្លាក់ និងការទប់ទល់នៃយន្តការរាងកាយនៅទូទាំងស្មា និងឆ្អឹងខ្នងផ្នែកខាងលើ។ នៅពេលដែលរាងកាយមនុស្សជួបប្រទះនឹងការប៉ះទង្គិចភ្លាមៗ រចនាសម្ព័ន្ធសន្លាក់អាចប្រប្រួលខុសទម្រង់ដើម ដែលបណ្តាលឱ្យសាច់ដុំជុំវិញកន្ត្រាក់ជាប្រព័ន្ធការពារខ្លួន (ដែលខុសពីមុខងារទូទៅរបស់សាច់ដុំ)។

យូៗទៅ ភាពមិនប្រក្រតីនៃសន្លាក់ដែលនៅសេសសល់នេះបានទៅដាក់សំពាធយ៉ាងធ្ងន់ធ្ងរដល់ចលនារាងកាយរបស់នាង។ ដើម្បីជួយឱ្យកញ្ញាមានអាការៈធូស្បើយ គ្លីនិក Healing Hands Wellness ស្វែងរកដំណោះស្រាយរយៈពេលវែង ជាជាងការសម្រាលការឈឺចាប់បណ្តោះអាសន្ន។ កញ្ញា សាគូរ៉ា បានពិគ្រោះជាមួយលោកវេជ្ជបណ្ឌិត Marc Calaunan ដើម្បីសិក្សាពីប្រភពនៃការរាំងស្ទះ និងដើម្បីមើលថែទាំបែបឯកទេស Chiropractic (Wellness)។

វិធីសាស្ត្រព្យាបាល និងយុទ្ធសាស្ត្រថែទាំ

ជំនួសឱ្យការផ្តោតតែលើការគ្រប់គ្រងរោគសញ្ញា ពិធីសារព្យាបាលរបស់លោកវេជ្ជបណ្ឌិត Marc គឺផ្តោតលើការស្តារតម្រង់រចនាសម្ព័ន្ធ និងយន្តការសន្លាក់ដ៏ល្អប្រសើរ ដើម្បីគាំទ្រដល់ដំណើរការជាសះស្បើយតាមធម្មជាតិរបស់រាងកាយ។

ផែនការថែទាំតាមលក្ខណ្ឌរបស់កញ្ញា​ សាគូរ៉ា ផ្តោតលើចំនួនបី៖

  • ការសិក្សាពីលក្ខណ្ឌសុខភាពទូលំទូលាយ៖ កំណត់អត្តសញ្ញាណការខុសប្រក្រតីសន្លាក់នៅទូទាំងឆ្អឹងខ្នងផ្នែកក និងទ្រូង ព្រមទាំងការរឹតត្បិតជីវមេកានិចនៅក្នុងរង្វង់ស្មា។
  • ការកែសម្រួល និងតម្រង់ចំគោលដៅ៖ ប្រើប្រាស់បច្ចេកទេស Chiropractic ដ៏ជាក់លាក់ និងទន់ភ្លន់ ដើម្បីស្តារតម្រឹមតាមធម្មជាតិ និងកាត់បន្ថយសម្ពាធលើប្រព័ន្ធសាច់ដុំ និងប្រព័ន្ធប្រសាទជុំវិញ។
  • ចលនាស្តារសម្បទា៖ អនុវត្តយុទ្ធសាស្ត្រចលនាជាជំហានៗ ដើម្បីហ្វឹកហាត់អង្គចងចាំសាច់ដុំប្រកបដោយសុវត្ថិភាព និងពង្រីកជួរនៃចលនាដែលគ្មានការឈឺចាប់។

«នៅពេលដោះស្រាយការបាត់បង់ចលនា Post-Trauma គោលដៅចម្បងរបស់យើងគឺការនាំយកតុល្យភាពត្រឡប់ទៅឆ្អឹងខ្នង និងសន្លាក់ជុំវិញ។ តាមរយៈការស្តារតម្រឹមត្រឹមត្រូវ យើងអនុញ្ញាតឱ្យរាងកាយទទួលបានមុខងាររចនាសម្ព័ន្ធរបស់វាឡើងវិញ និងផ្លាស់ទីដោយគ្មានការរឹតត្បិត»។

— លោកវេជ្ជបណ្ឌិត Marc Calaunan

តាមរយៈផែនការថែទាំដែលមានរចនាសម្ព័ន្ធច្បាស់លាស់ កញ្ញា សាគូរ៉ា សម្រេចបាននូវការកែលម្អជាលំដាប់នៅក្នុងចលនារាងកាយផ្នែកខាងលើរបស់នាង។ នៅពេលដែលមុខងារសន្លាក់ត្រូវបានស្តារឡើងវិញ ហើយសម្ពាធលើកជាសិកាជុំវិញថយចុះ ការតឹងណែននៃសាច់ដុំរបស់នាងត្រូវបានធូរស្រាល ដែលអនុញ្ញាតឱ្យនាងលើកដៃបានខ្ពស់ជាងមុន និងលើកបានយ៉ាងងាយស្រួល។ បច្ចុប្បន្ននេះ កញ្ញា សាគូរ៉ាទទួលបានការស្តារឡើងវិញនៃជួរចលនារបស់នាងយ៉ាងពេញលេញ។ នាងអាចធ្វើកិច្ចការប្រចាំថ្ងៃដោយផាសុកភាព និងត្រឡប់ទៅរកទម្លាប់ធម្មតារបស់នាងវិញដោយទំនុកចិត្ត។

ការប៉ះទង្គិចផ្លូវកាយជាញឹកញាប់បណ្តាលឱ្យមានការខុសតម្រឹមរចនាសម្ព័ន្ធ ដែលកម្រនឹងជាសះស្បើយប្រសិនបើគ្មានការអន្តរាគមន៍ចំគោលដៅ។ ប្រសិនបើទុកចោលដោយមិនបានដោះស្រាយ ការចុះខ្សោយនៃមុខងារទាំងនេះអាចនាំឱ្យមានការឈឺចាប់រ៉ាំរ៉ៃ ការប្រឹងប្រែងទប់ទល់លើផ្នែករាងកាយបន្ទាប់បន្សំ និងការកម្រិតចលនាជាអចិន្ត្រៃយ៍។

ការថែទាំឯកទេស Chiropractic (Wellness) គាំទ្រដល់ការស្តារឡើងវិញក្រោយរបួសដោយ៖

  • ការស្តារយន្តការសន្លាក់៖ តម្រឹមសមាសធាតុរចនាសម្ព័ន្ធឡើងវិញ ដើម្បីស្តារចលនាធម្មជាតិ និងរលូន។
  • ការកាត់បន្ថយការតានតឹងប្រព័ន្ធប្រសាទ៖ សម្រាលសម្ពាធផ្លូវកាយលើសរសៃប្រាសាទជុំវិញ ដើម្បីកាត់បន្ថយភាពមិនស្រួលដែលកើតមានរ៉ាំរ៉ៃ។
  • ការកែលម្អតុល្យភាពសាច់ដុំ៖ ធ្វើឱ្យក្រុមសាច់ដុំជុំវិញមានតុល្យភាពឡើងវិញ ដើម្បីការពារការប្រឹងប្រែងទប់ទល់នៃសាច់ដុំ។

នៅពេលដែលការប៉ះទង្គិចផ្លូវកាយក្រោយគ្រោះថ្នាក់នាំឱ្យមានការបាត់បង់ចលនាយ៉ាងធ្ងន់ធ្ងរ ការថែទាំឯកទេស Chiropractic (Wellness) ដោះស្រាយឫសគល់នៃបញ្ហា ដោយការស្តារតម្រឹមឆ្អឹងខ្នង សាច់ដុំ និងសន្លាក់ឱ្យបានត្រឹមត្រូវ។ ដោយផ្តោតលើការស្តារឡើងវិញផ្នែកយន្តការរាងកាយ ជាជាងការសម្រាលការឈឺចាប់បណ្តោះអាសន្ន អ្នកជំងឺអាចលុបបំបាត់ការឈឺចាប់នោះបានដោយសុវត្ថិភាព កែតម្រូវការរាំងស្ទះនៃសាច់ដុំ និងស្តារជួរនៃចលនាមុខងាររបស់ពួកគេឡើងវិញសម្រាប់ជីវិតប្រចាំថ្ងៃ។

ស្វែងយល់បន្ថែមអំពីលោកវេជ្ជបណ្ឌិត Marc Calaunan៖ https://marccalaunan.com/